ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូនៅភ្នំពេញ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា នគរបាលខណ្ឌដង្កោបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូប្រព្រឹត្តនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទីព្រឹកត្រង់ចំណុចផ្ទះគ្មានលេខភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះផាន់សុភាពភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរចុងភៅទីលំនៅភូមិកម្រៀងសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់ឈ្មោះរស់ស៊ីថាតភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅភូមិភេឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យក៖ម៉ូតូ០១គ្រឿងម៉ាកហុងដាBeatពាក់ផ្លាកលេខភ្នំពេញ1HT-6408មានលេខតួ9016739និងលេខម៉ាស៊ីន9016855។
បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៏បានឆែកមើលជីភីអេសដែលភ្ជាប់នៅនឹងម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះតាមរយ:ទូរស័ព្ទដៃជីភីអេសបានបង្ហាញថាម៉ូតូម៉ាកខាងលើកំពុងស្ថិតនៅភូមិភេឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចក៏បានទៅសហការជាមួយកម្លាំងការិយាល័យនគរបាលកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះរស់ស៊ីថាតភេទប្រុសអាយុ២៨ឆ្នាំរួមនឹងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួចយកបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានប្រគល់ជនសង្ស័យខាងលើឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់