ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តលឿនបុករនាំងផ្លូវ មិនអស់ល្បឿន បន្តបុកមាត់លូ ផ្អើលទាំងយប់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បានបើករថយន្តបុករនាំងផ្លូវរួចបន្តជ្រុលទៅបុកឡើងមាត់លូថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង ១១ និង៤០នាទី យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។មូលហេតុ៖ បើកបរលឿន។

ករណីនេះដែរ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែខូចខាតរថយន្ត និងទ្រព្យសម្បត្តិរដ្ឋប៉ុណ្ណោះ៕

មតិយោបល់