ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ ២០២១ វេលាម៉ោង១៤និង០០នាទី ស្ថិតនៅចំណុចភូមិពោធិ៍ពី ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក
-ម្ចាស់ឈ្មោះ ស ហន ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ណាំ ហឿន អាយុ៦០ឆ្នាំ
-ប្រភេទសំណង់: ផ្ទះឈើទំហំ០៥មx០៧ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា។
+ខូចខាត:
-ក្តាជញ្ជាំងចំនួន៣០សន្លឹក
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ:បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានចេញអន្តរាគមន៍ចំនួន០២គ្រឿងតែមិនបានប្រើប្រាស់ទឹកនោះទេដោយកម្លាំងនគរបាលប៉ុស្តិ៍និងប្រជាការពារជួយពន្លត់ទាន់។
-កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន០៥នាក់និងកម្លាំងប្រជាការពាររួមប្រជាពលរដ្ឋចំនួន២៣នាក់៕

 

មតិយោបល់