ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX330 ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ជើង

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១ និង ២៣នាទីរសៀល ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងបុរីពិភពថ្មីកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តលុចស៊ីស RX330 ពាក់ផ្លាកលេខ ព្រះសីហនុ 2B-7865 ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់ ពាក់ផ្លាកលេខ ភ្នំពេញ 1DE-8749 បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ជើង។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់