ព័ត៌មានជាតិ

សាហាវណាស់! ស្ត្រីម្នាក់ វាយបោក និងយកកាំបិតចាក់ពោះកូនខ្លួនឯង ដែលមានអាយុទើប ៣ខែ របួសធ្ងន់

ក្រចេះ: នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនស្រ្តីជាម្តាយម្នាក់ បន្ទាប់ប្រើហិង្សា វាយបោក និងយកកាំបិតចាក់ពោះកូនខ្លួនឯង ដែលមានអាយុទើប ៣ខែ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ។

ស្រ្តីសង្ស័យឈ្មោះ សួស ដួង អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (នៅពេលធ្វើសកម្មភាពរួច បានរត់គេចខ្លួន)។

ក្រោយមកនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានស្រាវជ្រាវរហូតឃាត់ខ្លួនស្ត្រីខាងលើបាន ក្រោយរត់គេចបានមួយថ្ងៃ៕

មតិយោបល់