កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានមនុស្សម្នាក់ បានស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ខណៈបើកម៉ូតូប៉ះរថយន្ត ក្នុងទិសដៅស្របគ្នាត្រង់ចំណុចលើផ្លូវលេខ ១៤៤០ ស្ថិតនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង១០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរី២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ1A-7004 បើកពីត្បូងទៅជើងជិះគ្នា០៣នាក់៖ ១-អ្នកបើកបរឈ្មោះ ស្ងួន ធីម ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២-ឈ្មោះហែម ស៊ីម ភេទស្រី អាយុ៥៨ឆ្នាំរស់នៅភូមិជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាប្រព្ធន ៣-ឈ្មោះឆន រក្សា ភេទស្រីអាយុ១០ឆ្នាំរស់នៅភូមិជាមួយគ្នា (របួសស្រាល) ត្រូវជាចៅ ពេលបើកមកដល់ចំណុចខាងលើ បានប៉ះនិងរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពាក់ផ្លាកលេខចង្កូតស្តាំ -KPS-0728 បើកពីត្បូងទៅជើង អ្នកបើកបរ មិនស្គាល់ឈ្មោះ បានចុះរត់គេចខ្លួន (កំពុងធ្វើការស្រាវជ្រាវ)។
ករណីខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ស្រី និងរងបួសចំនួន០២នាក់ ។ ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងបានប្រគល់ឲ្យការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី ៕
មតិយោបល់