ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេង​ទំនើង​ ជិះ​ម៉ូតូ​បំពាក់​​ស៊ីម៉ាំង​ឮ​សូរ​ខ្លាំង បង្ក​ការ​រំខាន ​នាំមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ជ្រៃ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ បាន​ធ្វើការ​ឃាត់ខ្លួន​អប់រំ​ក្មេង​ទំនើង​ចំនួន​៤​នាក់​ ដែល​បាន​ប្រើប្រាស់​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស​ (​បំពាក់​បំពង់​ស៊ឺ​ម៉ាំង​ប្រែ​ន​)​ ឮ​សូរ​ខ្លាំងៗ​ បង្ក​ការ​រំខាន​ដល់់​អ្នក​ជិតខាង​ក្នុង​មូលដ្ឋាន​ ។​

ក្មេង​ទំនើង​ទាំង​៤​នាក់​ខាងលើ​ ១.​ឈ្មោះ​ នឿ​ន​ សោ​ភ័ណ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ជើង​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ (​ម្ចាស់​ម៉ូតូ​)​ ២.​ឈ្មោះ​ ជុន​ សោភ័ណ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ៣.​ឈ្មោះ​ អូន​ សំអាត​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ និង​៤.​ឈ្មោះ​ ហួម​ ហង់​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​អង្គ្រង​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ។​

​ក្រោយ​ធ្វើការ​សាកសួរ​ នគរបាល​ស្រុក​បាន​ធ្វើការ​អប់រំ​ណែនាំ​ ដោយ​មាន​កិច្ចសន្យា​ និង​ឱ្យ​អាណាព្យាបាល​មក​ធានា​ទៅ​មូលដ្ឋាន​វិញ​ ៕

មតិយោបល់