សៀមរាបៈ ថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៤០នាទី មានករណីលង់ទឹកស្លាប់ កន្លែងកើតហេតុ ចំណុចទឹកធ្លាក់ជាន់ទីបី ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ យឿន សុផុន ភេទប្រុស អាយុ ១៤ឆ្នាំ (ជាព្រះសង្ឃ) ស្រុកកំណើត ភូមិអូរ៥ ទី២ ឃុំមាឃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ វត្តភ្នំអណ្តើក ខេត្តបាត់ដំបង បួសបានចំនួន ៧ថ្ងៃ មកលេងវត្តព្រះអង្គធំភ្នំគូលេនបានទៅស្រង់ទឹក ។
-សាកសពបានប្រគល់ជូនទៅឲ្យលោកព្រះចៅអធិការ វត្តព្រះនាម វ៉ាក សាវុឌ្ឍ វត្តភ្នំអណ្តើកធ្វើបុណ្យតាមប្រពៃណី។
-មូលហេតុ៖ ទៅស្រង់ទឹកចំណុចទឹកធ្លាក់ជាន់ទី០៣ ក៏បានលង់ទឹកស្លាប់ទៅ៕
មតិយោបល់