ព័ត៌មានជាតិ

កម្លាំងនគរបាល​ស្រុក​ក្រគរ ​ឃាត់ខ្លួន​បុរស​ម្នាក់​ ​ករណី​រំលោភ​សេពសន្ថវៈ​

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវ​:​ នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ ​ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​០៩​និង​០២​ នាទី​ព្រឹក​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​នារី​រង​គ្រោះ​ឈ្មោះ​ ម​.​ស​.​ព្រ​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​សណ្តាន់​ ឃុំ​អូរ​សណ្តាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ដោយ​បាន​ប្ដឹង​ទៅ​លើ​បុរស​ឈ្មោះ​ ទុ​យ​ ទី​ (​ហៅ​ គី​ ) ​អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ-​ឃុំ​ជាមួយ​គ្នា​ ថា​បាន​រំលោភ​សេពសន្ថវៈ​មក​លើ​ខ្លួន​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​០៨​យប់​ នៅ​ចំណុច​អ​ន្សៅ​ស្អាង​ ស្ថិត​នៅ​ភូមិ​អូរ​សណ្តាន់​ ឃុំ​អូរ​សណ្តាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​យោង​តាម​ពាក្យបណ្ដឹង​និង​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ បាន​រៀបរាប់​ថា​ នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២២​ នៅ​វេលា​ម៉ោង​ប្រហែល​០៨​យប់​ ខ្លួន​កំពុង​អង្គុយ​ហូប​បាយ​នៅផ្ទះ​យាយ​ឈ្មោះ​ ស៊ិ​ន​ ថុ​ល​ ។​ ពេល​នោះ​ឈ្មោះ​ ទុ​យ​ ទី​ (​ហៅ​ គី​)​ ក៏​ជិះ​ម៉ូតូ​មក​ដល់​ ហើយ​បបួល​ខ្លួន​អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ទៅ​ចំណុច​អ​ន្សៅ​ស្អាង​ ស្ថិត​នៅ​ភូមិ​អូរ​សណ្តាន់​ ឃុំ​អូរ​សណ្តាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​ ពេល​ជិះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ឈ្មោះ​ ទុ​យ​ ទី​ បាន​ចាប់​ក្របួច​ក​អាវ​ខ្លួន​អោយ​ដួល​ទៅ​លើ​ភ្លឺស្រែ​ ហើយ​បាន​ធ្វើ​សកម្មភាព​រំលោភ​មក​លើ​ខ្លួន​បាន​សម្រេច​តែ​ម្តង​ ។​

បន្ទាប់​មក​ក៏​នាំ​គ្នា​ទៅ​ហូប​គុយទាវ​ នៅ​ឃុំ​បឹង​កន្ទួត​ រួច​បាន​នាំ​ខ្លួន​មក​រំលោភ​នៅ​ស្រះ​ចិញ្ចឹម​ត្រី​របស់​តា​គុណ​ បាន​សម្រេច​ម្ដងទៀត​ រួច​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​សំដៅ​មក​ផ្ទះ​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ជួប​បងថ្លៃ​ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ជាមួយ​បងថ្លៃ​វិញ​ ។​

​តាម​កំណត់ហេតុ​ស្រង់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ​ ទុ​យ​ ទី​ (​ហៅ​ គី​)​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ចំនួន​០២​ដង​មែន​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៨​ យប់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ក្រគរ​ តាម​បញ្ជា​របស់​ឯកឧត្តម​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់