ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍

សៀមរាប: នៅវេលាម៉ោង ៧និ៥នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នាពត្រង់ចំណុចភូមិតានីឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AB-1087 បើកបរដោយឈ្មោះ ហៅ ហ៊ាប ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅភូមិតានីឃុំរុនតាឯក ស្រុកបន្ទាយស្រី បានបើកទៅបុកជាមួយនឹងម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ បើកបរដោយឈ្មោះ យូ សំអាង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិវាលឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីខាងលើបណ្តាលឲ្យរងរបួសចំនួន ២នាក់(ធ្ងន់ ១ស្រាល១) អ្នករបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តសៀមរាប ក៏បានស្លាប់(ឈ្មោះ ហៅ ហ៊ាប)។

បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារ ចំណែកម៉ូតូប៉ូលិសរក្សាទុក ករណីខាងលើនគរបាលកសាងសំណុំរឿង៕

មតិយោបល់