ភ្នំពេញៈ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៤និង៣០នាទីព្រឹក មានករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទំលុះទំលាយ (ឆ្កឹះមេសោរផ្ទះបំរ៉ុងចូលលួចយកទ្រព្យសម្បត្តិ) ត្រង់ចំណុចបុរីហុកឆេង ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈៀង ម៉ី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖
១/កូនសោម៉ូតូចំនួន០១។
២/កូនសោចំនួន០១។
៣/ដែកសម្រាប់ឆ្កឹះមេសោរចំនួន០២ ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ដល់ចំណុចការដ្ឋានសំណង់បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ ឈៀង ម៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពឆ្កឹះមេសោទ្វារផ្ទះល្វែងសាងសង់ពុំរួចរាល់ ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័លខាងលើ ចូលទៅខាងក្នុងផ្ទះល្វែងបម្រុងលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះ ព្រោះសមត្ថកិច្ចយើងមិនអាចទាក់ទងជនរងគ្រោះបានឡើយ ។ ហើយសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការឆែកឆេររកឃើញវត្ថុតាងខាងលើ នៅលើខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់ថា រូបគេ (ជនសង្ស័យ) ពិតបានឆ្កឹះមេសោទ្វារផ្ទះល្វែងកំពុងសាងសង់ក្នុងបុរីហុកឆេង បម្រុងចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប្រាកដមែន ៕
មតិយោបល់