អគារសារមន្ទីរដែលមានកម្ពស់ ៥ជាន់ហើយត្រូវបានបើកឲ្យដំណើរការដំបូងនៅជាន់ក្រោមជាកន្លែងដែលអ្នកគាំទ្ររបស់កំពូលកីឡាករខ្សែប្រយុទ្ធ Real Mardrid អាចទស្សនាពានរង្វាន់ច្រើនជាង ១០០ពានរង្វាន់ដែលកីឡាករ Cristiano Ronaldo បានប្រមូលចាប់តំាងពីខ្លួនបានប្រឡូកជាកីឡាករបាល់ទាត់អាជីពមក។
សព្វថ្ងៃកីឡាកររូបនេះមានអាយុ ២៨ឆ្នាំ ហើយក៏ស្ថិតនៅក្នុងបេក្ខភាពកីឡាករដែលនឹងដណ្តើមពានរង្វាន់ Ballo dÓr ផងដែរ។ កីឡាកររូបសង្ហាម្នាក់នេះ បាននិយាយនៅក្នុងឱកាសនៃថ្ងៃសម្ពោធថា “វាជាថ្ងៃពិសេសមួយ ហើយខ្ញុំមិនអាចពណ៌នាថាមួយណាដែលពិសេសជាងគេនោះដែរ ព្រោះថារាល់ពានដែលខ្ញុំបានទទួលសុទ្ធតែរឿងអស្ចារ្យសម្រាប់ខ្ញុំបំផុត”។ Ronaldo ធ្លាប់ទទួលពានរង្វាន់ Ballon Dór កាលពីឆ្នាំ ២០០៨ ម្តងហើយ ក៏ជាឆ្នាំដែលខ្លួនបានក្លាយជាកីឡាករដែលលេងល្អប្រចាំបំផុតរបស់ FIFA កាលពីនៅជាមួយ Manchester United។
បន្ទាប់ពីចំណាយពេល ៦ឆ្នាំជាមួយបិសាចក្រហម Ronaldo បានទទួលពានបំបែកកំណត់ត្រាពិភពលោកជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោកនៅពេលដែលធ្វើកិច្ចសន្យាលក់ទៅឲ្យក្រុម Real Madrid ក្នុងតម្លៃប្រមាណជា ៨០លានអ៊ឺរ៉ូនៅក្នុងឆ្នាំ ២០០៩ហើយបានធ្លាប់ជួយឲ្យក្រុម Manchester United ឈ្នះពាន Premier League ចំនួន៣រដូវកាល ពានរង្វាន់ទ្វីបអឺរ៉ុប Champion League ចំនួន១ ពាន FA Cup ចំនួន១ ពាន League Cup ចំនួន១ និងពាន Fifa Club World Cup ចំនួន១ទៀតផងដែរ។
នៅថ្ងៃទី១៣ខែមករា ឆ្នាំក្រោយនេះ ការប្រកាសឈ្មោះបេក្ខភាពដែលត្រូវឈ្នពានរង្វាន់ Ballon dór នឹងត្រូវបានដឹងគ្រប់គ្នាដែលកីឡាកររូបនេះធ្លាប់បាននិយាយថាសារមន្ទីរដ៏ធំរបស់គាត់នឹងត្រូវដាក់បន្ថែមពានរង្វាន់ជាច្រើនទៀតសម្រាប់កន្លែងដែលនៅសល់នៃអគារ៕
មតិយោបល់