កំពង់ស្ពឺៈ នៅយប់ថ្ងៃអាទិត្យទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូខណៈបើកបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ41ចន្លោះគីឡូម៉ែត្រលេខ 20-21 ភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ហាយលិនឌ័រ ពណ៌ស លេខភ្នំពេញ 2AP.8079 អ្នកបើកបរដោយមិនស្គាស់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើករថយន្តរត់គេចចេញពីកន្លែងទៅចតនៅគីឡូម៉ែត្រលេខ18 រួចគេចខ្លួន ។ បើកបរ មកដល់ចំណុចខាងលើ បានវ៉ារថយន្តស្របទិសគ្នា ទៅបុកម៉ូតូម៉ាកសេ90 ជ្រុងពណ៌ ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1F-8271 បើកបរដោយឈ្មោះ ឆិល ចាន់ ភេទប្រុសអាយុ១៨ឆ្នាំ នៅឃុំស្នំក្រពើ ស្រុកគងពិសី (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរឈ្មោះ អាំ រតនៈ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) ។
ករណីខាងលើនេះ បណ្ដាលឲ្យស្លាប់០២នាក់ប្រុស សពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងម៉ូតូទាំង និងរថយន្តយកមករក្សាទុក នៅអធិកាដ្ឋាននគរបាលស្រុកគងពិសី បន្តអនុវត្តន៍តាមនីតិវិធី ៕
មតិយោបល់