ព័ត៌មានជាតិ

រថយន្តលាយបេតុងមួយគ្រឿងធ្លាក់ចូលប្រឡាយទាំងថ្ងៃ នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីរថយន្តលាយបេតុងធ្លាក់ប្រឡាយបណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តលាយបេតុងខាងលើ ដែលពាក់ស្លាកលេខ ភ្នំពេញ 5A-3397 មួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុក្បែរស្ពានក៏បានបត់ឆ្វេងស្រាប់ចំដីដែលទើបតែចាក់ថ្មីណាមួយនៅមាត់ប្រឡាយផងក៏ជ្រេធ្លាក់ចូលក្នុងប្រឡាយបណ្តាលឲ្យរងការខូចខាតទាំងស្ពាននិងរថយន្តតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុដោយមានការបោះះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋទើបរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយ៕

មតិយោបល់