ព័ត៌មានជាតិ

យុវតីម្នាក់ជិះកង់ត្រូវរថយន្តមិនចាំម៉ាក បុកបណ្ដាលឲ្យស្លាប់

សៀមរាប: នៅថ្ងៃអង្គារ៍ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១
វេលាម៉ោង ៤និង៣០នាទី លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៤៤
ភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រវាងរថយន្តបុកមនុស្សជិះកង់។

រថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ បើកបរទិសដៅពីលិចទៅកើត បានបុកមនុស្សជិះកង់ឈ្មោះ ដឿម កាន់ ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ជិះកង់ពណ៌ក្រហម ទិសដៅពីលិច បណ្ដាលឲ្យស្លាប់។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចបាត់។

មូលហេតុ៖ រថយន្តបើកបរក្នុងល្បឿនលឿន។

ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីបន្តស្រាវជ្រាវរករថយន្តបង្ក ដើម្បីកសាងសំណុំរឿង នីតិវិធី៕

មតិយោបល់