ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គួរឲ្យអាសូរណាស់ស្រ្តីវ័យចំណាស់ម្នាក់រងគ្រោះដោយហេតុការណ៍កូនបង្កើតដុតផ្ទះ១ខ្នងឆេះអស់ទាំងស្រុងករណីកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៣០នាទីស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
អ៊ុំស្រីជនរងគ្រោះឈ្មោះ លុយ ស្តេីង អាយុ ៦២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ព្រំ លីប ភេទប្រុស អាយុ ១៨ឆ្នាំ (ត្រូវជាកូនបង្កេីត) រស់នៅក្នុងបន្ទុកបានខឹងសម្បាជាមួយខ្លួនស្តីបន្ទោសបន្តិចបន្ទួចក៍បង្កឲ្យមានអគិគីភ័យ១កើតឡើង(ដោយយកភ្លេីងដុតផ្ទះខ្លួនឯងឆេះខូចខាតអស់ទាំងស្រុងព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ហេតុការណ៍នេះធ្វើឲ្យគាត់ខកចិត្តនឹកស្មានមិនដល់ថា កូនរបស់គាត់ហ៊ានធ្វើបែបនេះមិនអាសូរដល់រូបគាត់ដែលមានវ័យចំណាស់ហើយខំបីបាច់ថែរក្សាវាតាំងពីតូចរហូតធំប៉ុណ្ណេះដូច្នេះគាត់ក៍ហ៊ានរត់រកសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យជាកូនបង្កើតរបស់គាត់ ទៅដាក់គុកទើបគាត់អស់ចិត្ត។
គួររំលឹកផងដែរថា ផ្ទះរបស់លោកយាយដែលខូចខាតមានទំហំ០៣ម៉ែត្រ×០៤ម៉ែត្រធ្វេីអំពីឈេីជញ្ជាំងស្លឹកដំបូលប្រក់ស្លឹកក្រាលក្តា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះព្រំលឹបគឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះជាម្តាយបង្កើត ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកេីតហេតុហើយចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីបំពេញបែបបទតាមនីតិវិធីច្បាប់៕
មតិយោបល់