ព័ត៌មានជាតិ

រថយន្ត Lexus 570 បើកបុករថយន្ត luxus300 ក្រឡាប់ផ្ងាជើងខ្លួនឯង​ នៅចំណុចផ្លូវបែកជាបួន

ភ្នំពេញ៖ មានករណីក្រឡាប់ផ្ងាជើងរថយន្ត Lexus 570មួយគ្រឿង ខណៈបើកបុករថយន្ត luxus300 នៅចំណុចផ្លូវបែកជាបួន នៅវេលាម៉ោង ២:៤៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ មានស្ត្រីម្នាក់បើកបររថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BS-9899 ក្នុងទិសដៅបញ្ជ្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ហើយបានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាក់Lexus RX300 ពណ៌ខ្មៅ ស្លាលេខភ្នំពេញ 2O-4445 បណ្ដាលឱ្យរងការខូចខាតជាទម្ងន់។ ក្នុងករណីនេះ ស្ត្រីអ្នកបើកបររថយន្ត570 បានលូនចេញពីក្នុងរថយន្ត ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយជាក្រោយ៕

មតិយោបល់