ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ: នៅថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ លី ឡាយ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម២៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ ពុំព្រមសហការប្រាប់សមត្ថកិច្ចទេ ដោយវិធានការជំនាញបាន នាំជនសង្ស័យទៅដល់បន្ទប់ជួល ជនសង្ស័យក៏ព្រមបង្ហាញគ្រឿងញៀនដែលខ្លួនលាក់ទុក ។

វត្ថុតាងរួមមាន៖ -ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ៤កញ្ចប់ធំ ០៣កញ្ចប់តូច (ទម្ងន់សរុប ប្រហែលកន្លះគីឡូ) -ទូរស័ព្ទ០១គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួនមួយ -ថង់សម្រាប់វិចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់