ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួស នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង: នៅថ្ងៃអង្គារ ១២ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១និង៤៥នាទីរសៀល នៅចំណុច វាលបារ៉ាមចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤-៦៥ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D-1475 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ។

លុះមកដល់ចំណុចខាងលើក៏បានបុកចូលចំណែកផ្លូវរបស់រថយន្តម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0997 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា ។

ក្រោយកើតហេតុអ្នកបើកបររថយន្តទាំងពីរ និងអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំពោះវត្ថុតាងចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕

មតិយោបល់