ព័ត៌មានជាតិ

យុវជនម្នាក់មានជំងឺប្រសៃប្រសាទ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៨នឹង៣០នាទី នៅត្រង់ចំណុចក្រុមទី០៦ ភូមិតាព្រួច សង្កាត់ ក្ដុលដូនទាវ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ តាន់ ប៊ុនទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមការបំភ្លឺរបស់ឈ្មោះ ព្រុំ ព្រឿន ភេទប្រុស អាយុ៨២ឆ្នាំ (ជីតារបស់សព) បានបញ្ជាក់ថានៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៨នឹង៣០នាទី ខ្លួនបានដើរទៅក្រោយផ្ទះដើម្បីរកធុងទឹកងូតពេលដើរទៅលើកទី១ ខ្លួនមិនបានឃើញចៅរបស់ខ្លួនទេ ព្រោះបាំងដើមចេកពេលខ្លួនដើរទៅលើកទី២ ក៏បានឃើញចៅប្រុសរបស់ខ្លួនចងកណឹងដើមល្មុតស្លាប់បាត់ទៅហើយ។

លោកតាបានបញ្ជាក់ផងដែរថា កន្លងមកចៅរបស់ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀនយូរមកហើយនិងមានជំងឺប្រសៃប្រសាទជាប់ខ្លួន (លេបថ្នាំរៀងរាល់ថ្ងៃ)។ ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជងគ្រោះខាងលើឈ្មោះ តាន់ ប៊ុនទិត្យ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

មតិយោបល់