ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ នៅវេលាម៉ោង៦និង៣៥ នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមប្រភពបានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ហេង សុខឡង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង គ្មានរបួស បើកបររថយន្តម៉ាក NISSAN FRONTIER 2006 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-9997 បើកបរពីជើងទៅត្បូង ។ អ្នកបើកម៉ូតូឈ្មោះ ហឹង ម៉េត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរងរបួសធ្ងន់ ដោយបើកបរម៉ូតូម៉ាក HONGDA DREAM 2020 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AL-4693 បើកបរពីត្បូងទៅជើង។
ក្រោយការសាកសួររបស់នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថាមូលហេតុ នៃគ្រោះថ្នាក់នេះបណា្តលមកពីភាគីខាងរថយន្ត បានបែកកង់រេចង្កូតចូលខាងម៉ូតូ ។ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅការិយាល័នគរបាលចរចារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់