ព័ត៌មានជាតិ

សេចក្ដីបកស្រាយបំភ្លឺទាក់ទងទៅនឹង ករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់

ភ្នំពេញៈ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា “ ជិះតាមផ្លូវវាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួតគ្នាវ៉ៃខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិង្សានេះកេីតឡេីងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ “

បន្ទាប់ពីបានទទួលបានព័ត៌មានអំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna ទាក់ទងទៅនឹងករណីហិង្សានេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះ ដល់កន្លែងកេីតហេតុ និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បានធ្វេីការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដេីម្បីស្វែងរកជនបង្ក រហូតដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១នេះ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់អត្តសញ្ញាណជនបង្ក និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ជាមិត្តភ័ក្រ្ក ។

ជនបង្កឈ្មោះ ជាតិ ចំរុង បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បន្ទាប់ពីមានការជួបចរ ចារគ្នាអស់ពេលជាច្រេីនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពេីហិង្សា មិនបានឈានដល់ចុះណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡេីយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ៕

មតិយោបល់