តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញឲ្យឃើញថា មានអាហារសាមញ្ញ និងងាយស្រួលរកដែលអ្នកបរិភោគហើយអាចជួយដល់សុខភាព។
ប្រភេទអាហារទាំងនោះសម្បូរទៅដោយជាតិដែក ប្រូតេអ៊ីន កាលស្យូម កាបូអ៊ីដ្រាត វីតាមីន អា វីតាមីន សេ និងជាតិផ្សេងៗទៀតដែលអាចជួយសម្រក់ទម្ងន់បាន។
ខាងក្រោមនេះជាអាហារដែលងាយរក និងអាចសម្រកទម្ងន់បាន៖
ស្រូវ៖ ប្រភពជាតិសសៃដែលមាននៅក្នុងអង្ករពណ៌ត្នោតអាចជួយបង្ការជំងឺ Atherosclerosis កាត់បន្ថយហានិភ័យជំងឺសសៃឈាមក្នុងបេះដូង ជំងឺទឹកនោមផ្អែម និងធ្វើឲ្យស្រក់ទម្ងន់។
ផ្លែរព័រ៖ ជាតិសសៃដែលនៅក្នុងផ្លែឈឺមួយនេះអាចជួយបញ្ចូទម្ងន់ ដែលអ្នកអាចបរិភាគជារៀងរាល់ថ្ងៃមិនបាច់ភ័យខ្លាចផលប៉ះពាល់ឡើយ។ ផ្លែឈឺមួយនេះអ្នកគួរតែបរិភោគមុនពេលបាយដើម្បីការពារការអត់ឃ្លាន និងទប់ស្កាត់ការបរិភាគអាហារច្រើនហួសហេតុ។
ផ្លែក្រូចថ្លុង៖ មានវីតាមីនជាច្រើន និងសារធាតុរ៉ែ ជាពិសេសជាតិផ្សំនៅក្នុងផ្លែឈើនេះអាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ហើយអាចជួយឲ្យអ្នកប្រឆាំងនឹងការឡើងទម្ងន់បានថែមទៀត៕

មតិយោបល់