ព័ត៌មានជាតិ

នគរបាលឃាត់​ជនសង្ស័យ​ ៥​នាក់​ ករណី​ជួញដូរ​ និង​ប្រើប្រាស់​​សារធាតុ​ញៀន​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ជាមួយ​ជំនាញ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ជើងព្រៃ​ ជំនាញ​ អធិការដ្ឋាន​ ស្រុក​ព្រៃឈរ​ និង​ កម្លាំង​ប៉ុស្តិ៍​ នគរបាល​ រដ្ឋបាល​សូ​សែន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​ រង​ ទទួល​ ផែន​ ការ​ ងារ​ ប្រឆាំង​គ្រឿង​ ញៀន​ បាន​ បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​និង​ ប្រើ​ ប្រាស់​ ដោយ​ ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ ចំនួន​៥​នាក់​ កាលពី​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​វត្ត​មេ​មាំ​ង​ ស្ថិត​ ក្នុង​ ភូមិ​មេ​មាំ​ង​ ឃុំ​ល្វា​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ដោយ​បានការ​អនុញ្ញាត​ពី​ លោក​ តូច​ ឧត្តម​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តកំពង់ចាម​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ ជា​ ថ្នាំ​ ញៀន​ ចំនួន​ ០៣​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ។​
​ជនសង្ស័យ​ទាំង​៥​នាក់​ រួម​មាន​ ៖
១-​ឈ្មោះ​ ខ្វាន់​ ភារា​ក់​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ នៅ​ភូមិ​ថ្មី​ ឃុំ​ សំរោង​ ស្រុក​ព្រៃឈរ​ ខេត្ត​ កំពង់ចាម​។​
២-​ឈ្មោះ​ អែម​ ប៉េង​អាន​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​កសិករ​ នៅ​ភូមិ​ត្រពាំង​ត្បាល់​ ឃុំ​ សូរ​សែន្យ​ ស្រុក​ព្រៃឈរ​ ខេត្ត​ កំពង់ចាម​។​
៣-​ឈ្មោះ​ អោ​ក​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ កសិករ​ នៅ​ភូមិ​សេន​សុ​ន​ជើង​ ឃុំ​ ស្រ​ង៉ែ​ ស្រុក​ព្រៃឈរ​ ខេត្ត​ កំពង់ចាម​។​
៤-​ឈ្មោះ​ អ៊ុ​ន​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ កម្មករ​ នៅ​ភូមិ​ត្រពាំង​ត្បាល់​ ឃុំ​ សូរ​សែន្យ​ ស្រុក​ព្រៃឈរ​ ខេត្ត​ កំពង់ចាម​។​
៥-​ឈ្មោះ​ លេង​ សា​រ៉ាត់​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ សញ្ជាតិ​ ខ្មែរ​ មុខរបរ​ កសិករ​ នៅ​ ភូមិ​ អូរ​ តាថុក​ ឃុំ​ថ្ម​ពូន​ ស្រុក​ព្រៃឈរ​ ខេត្ត​ កំពង់​ ចាម​ ។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ម្សៅ​ ក្រាម​ពណ៌​ស​ សង្ស័យ​ ជា​ ថ្នាំ​ ញៀន​ ចំនួន​ ៤៨​កញ្ចប់​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​ ដាវ​ចំនួន​០១​ដើម​ សម្ភារៈ​ វេច​ខ្ចប់​មួយ​ចំនួន​ធំ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ ជំនាញ​បាន​នាំ​មក​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់