កំពង់ចាមៈ នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី មាន ករណីអគ្គិភ័យ ០១ករណី ស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
ម្ចាស់ផ្ទះឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
•ការខូចខាត:
-ផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម។
-ទូរទស្សន៍ ០២គ្រឿង ស្រូវ ១០បេ ប្រាក់ ៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារៈប្រើប្រាស់មួយចំនួន។
•មូលហេតុ: ម្ចាស់ផ្ទះសែនរួចបិតទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ មិនបានពន្លត់ភ្លើងទាននៅលើហ៊ឹងកុងម៉ា ។
•អគ្គីភ័យរលត់អស់១០០% នៅវេលាមោង៤និង១០នាទី ។
•ករណីនេះមិនបណ្ដាលអោយអោយរបួសដល់មនុស្សនោះទេ ។
•ក្នុងកិច្ចប្រតិបត្តិការណ៍នោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាអោយរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ០១គ្រឿង ចុះជួយអន្ដរាគមន៍ផងដែល ។
•សរុបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៤គ្រឿង ប្រើប្រាស់អស់ទឹក ០៤រថយន្ដ (រថយន្តស្រុកចំការលើ ០១គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង និងរថយន្តខេត្ត ០២គ្រឿង) ៕
មតិយោបល់