ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកសត្វគោឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់

កំពត: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងមួយករណីត្រង់ចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៩៥-៩៦ រវាងសត្វគោដើរឆ្លងកាត់ផ្លូវនិងម៉ូតូ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់លេខ កំពត 1R-1125 ធ្វើដំណើរ
ពីទិសខាងជើងទៅទិសខាងត្បួង បើកបរដោយឈ្មោះ ថាន់ ហាំ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត មកដល់ចំណុចកើតហេតុខាងលើ បានបុកសត្វគោដើរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ (អត់ពាក់មួកសុវត្តិភាពទេ)។ សាកសពបានប្រគល់ជូនប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរួមមានម៉ូតូ ១គ្រឿង និងសត្វគោ ១ក្បាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ជាបណ្តោះអាសន្ន៕

មតិយោបល់