ព័ត៌មានជាតិ

រថយន្តបាឡែនបើកឆ្លងផ្លូវ ទៅបុករះសាំយ៉ុង និងបង្គោលប៉ាណូ រួចទៅបុកផ្ទប់ជាប់ប្រអប់ភ្លើងបន្ថែម

ភ្នំពេញ: រថយន្តបាឡែនបើកឆ្លងផ្លូវទៅជ្រុលទៅបុករះគូទរថយន្តសាំយ៉ុង បង្គោលរបងស្ថានីយ៍ទូរទស្សន៍ CTN១ដើម និងដួលប៉ាណូពីផ្ទាំង រួចបន្តទៅបុកផ្ទប់ប្រអប់ភ្លើងរបស់រដ្ឋមួយប្រអប់បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ចំណុចមុខមុខស្ថានីយទូរទស្សន៍ ctn កែងនឹងផ្លូវបេតុងកែងផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0615 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
រថយន្តរងគ្រោះម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3152 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត បង្កបានតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្ត សាំយ៉ុង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុរថយន្តបង្ក បានបុកគូទរថយន្ត សាំយ៉ុង ចំហៀងផ្នែកខាងលើផ្នែកខាងក្រោយ រួចជ្រុលទៅបុកប្រអប់ភ្លើងរបស់រដ្ឋ១ ប្រអប់និងប៉ាណូ ២ផ្ទាំង ព្រមទាំងបង្គោលរបងរបស់ស្ថានីយ៍ទូរទស្សន៍CTN១ដើម។

ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានី
រីឯរថយន្តរងគ្រោះភាគីបង្កសងថ្លៃខូចខាត ៣០០ដុល្លារ៕

មតិយោបល់