ព័ត៌មានជាតិ

ប៉ូលិសឃាត់ខ្លួនឧកញ៉ា ស៊ឹង ប៊ុណ្ណា នាយកក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប

ភ្នំពេញៈ នៅមុននេះបន្តិច Post News បានទទួលព័ត៌មានពីប្រភពស្និទ្ធមួយបានបង្ហើបថា លោកឧកញ៉ានាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប ត្រូវសម្ថកិច្ចចាប់ខ្លួន កាល​ពីព្រឹកថ្ងៃ​ទី១០មិថុនានេះ ពាក់ព័ទ្ធចេញសែកអត់ទឹកប្រាក់៤០ម៉ឺនដុល្លារ​ យោងតាម​បណ្តឹង​របស់​ឧកញ៉ា កែវ ហ៊ុន។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនលោកនាយកក្រុមហ៊ុននោះ ត្រូវបានសមត្ថកិច្ចបញ្ជួនទៅតុលាការភ្លាមៗផងដែរ ហើយការឃាត់ខ្លួននេះ សមត្ថកិច្ចអនុវត្តន៍តាមដីកា​របស់សាលាដំបូងរាជធានីភ្នំពេញ។

ប្រភពបន្តថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនមកសាលាដំបូង ដើម្បីសាកសួរពាក់ព័ន្ធការចេញសែកអត់លុយ។

ព័ត៌មានបន្តយ៉ាងណានោះPost News ផ្សាយបន្តបន្ទាប់ទៀត៕

photo_2016-06-10_15-25-33photo_2016-06-10_15-25-38photo_2016-06-10_15-25-39

មតិយោបល់