ព័ត៌មានជាតិ

លោកគ្រូកីទ្បាម្នាក់ខ្យល់គរ ស្លាប់បន្ទាប់ពីពិសារស្រារួចចូលគេង

កណ្តាលៈ បុរសម្នាក់ខ្យល់គរបណ្តាលឲ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង២៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១
ចំណុច ក្នុងបន្ទប់ក្រោមផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ(ឈ្មោះម៉ម មាំង) ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុក ល្វាឯម ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ម បូរ៉ា ភេទ ប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន(គ្រូកីទ្បា)
ទីលំនៅ ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

តាមការបំភ្លឺរបស់ ឈ្មោះ មាំង សុវណ្ណារ៉ូ ភេទ ប្រុសអាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត របស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះជាឪពុកតែងតែហូបស្រាជាប្រចាំនឹងជារាងរាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ ជនរងគ្រោះបានហូបស្រាហើយបានដេកជាមួយខ្លួន ក្នុងបន្ទប់ក្រោមផ្ទះលុះវេលាម៉ោងប្រហែល០៥និង១៨នាទីកូនប្រុសជនរងគ្រោះបានក្រោកពីដំនេកឃើញឪពុកបែកពពុះមាត់ឃើញដូចនោះកូនប្រុសជនរងគ្រោះបានដាស់ឪពុកដែរតែមិនឆ្លើយតបវិញទេហើយកូនប្រុសជនរងគ្រោះក៏បានដេកទៅវិញទៅរហូតដល់ម៉ោង០៦និង៣០នាទីកូនប្រុសរបស់គាត់ក៏បានដាស់ឪពុកម្តងទៀតតែនៅតែមិនឆ្លើយនឹងកូនទៀតកូនប្រុសជនរងគ្រើក៏បានទៅសាលារៀនបាត់ទៅលុះវេម៉ោង ១០និង២៥នាទី កូនរបស់ជនរងគ្រោះត្រលប់មកផ្ទះវិញបានទៅបើកទ្វាបន្ទប់ឃើញឪពុកកំពុងដេកមានសភាពមិនស្រួលក៏ស្រែកហៅឪពុកតែមិនឆ្លើយតបឃើញដូចនោះកូនរបស់ជនរងគ្រោះក៏រត់ ទៅហៅ ឈ្មោះ ម៉ម វុទ្ឋី ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឲ្យមកមើលក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
ការពិនិត្យនៅលើដងខ្លួនអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ
កាសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ក្រោយពីពិនិត្យ សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់