ព័ត៌មានជាតិ

ជនសង្ស័យបរទេសម្នាក់ ​នាំ​គ្រឿងញៀន​ឆ្លង​ដែនជាច្រើនប្រទេស ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់ខ្លួន​

​ភ្នំពេញៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្ត​តាម​បញ្ជា​ នាយ​ឧត្ដម​សេនិយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​កម្លាំង​ជំនាញ​(​ក​១០)​នៃ​មន្ទីរ​ប្រ​​ឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ សារី​ បុត្រ​សត្យា​ បាន​ចូ​ម​រួម​សហការ​ជាមួយ​គយ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ព្រមទាំង​​មានការ​សម្របសម្រួល​ពី​លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំ​ពេ​​ញ​ បាន​ដំណើរការ​ត្រួតពិនិត្យ​កាបូបស្ពាយ​ មិន​ប្រក្រតី​សង្ស័យ​លាក់​បង្កប់​​សារធាតុ​ញៀន​ ។​

​ប្រតិបត្តិ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ នៅ​វេលា​ម៉ោង​២០​ និង​៣០​នាទី​ នៅ​ចំណុច​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំ​​ពេញ​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ រាជធានី​ភ្នំពេញ​ ។​

​ជា​លទ្ធផល​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ MUGERWA​ JOEL​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ ជនជាតិ​ យូ​ហ្គា​ន់​ដា​។​

​ចាប់​យក​វត្ថុ​តាង​ ៖​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​១៩២២.៩០​ក្រាម​។​

​គ្រឿងញៀន​ខាងលើ​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នាំ​ចេញពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​ រួច​នាំ​ចេញពី​កូរ៉េ​ទៅ​កាន់​ឌូ​បៃ​ ប្រ​ទេ​​ស​ អា​រ៉ាប់​រួម​ និង​នាំ​ចេញពី​ឌូ​បៃ​ ទៅ​កាន់​ប្រទេស​យូ​ហ្គា​ន់​ដា​ ៕

មតិយោបល់