ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចដោយសារភ្លើងទៀនធូប

កំពង់ធំ: ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្ទេចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥៥នាទី ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ត កំពង់ ធំ ។

ម្ចាស់ឈ្មោះ ញ៉ រឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ប្រពន្ធឈ្មោះ តូច វឹប អាយុ ៤៧ ឆ្នាំ ។
ប្រភេទសំណង់: ផ្ទះឈើ ទំហំ ០៦មx១១ម ដំបូលប្រក់ក្បឿង ។
ខូចខាតសម្ភារ រួមមាន:
ឆេះផ្ទះ ០១ ខ្នង ទាំងស្រុង ទំហំ ០៦មx១១ម
– ខ្សែកចំនួន ០១ ខ្សែ ទម្ងន់ ០៦ ជី ចិញ្ចៀន ១.៥០ ជី
– គោយន្តកន្រ្តៃចំនួន ០១ គ្រឿង
– កង់ចំនួន ០១ គ្រឿង
– ស្រូវ ចំនួន ០៣ តោន
– សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសភ្លើងទៀនធូប ។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញអន្តរាគមន៍ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនិង ០៨ ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឱ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាង ៕

 

មតិយោបល់