ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅក្រុងបាត់ដំបង គិចជាទឹកប្រាក់ខាតបង់ខ្ទង់ម៉ឺនដុល្លារ

បាត់ដំបងៈ កាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុច ផ្ទះលេខ ២២៣ ក្រុមទី ១២ ភូមិ កន្ទួត សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង មានករណីអគិ្គភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះពលរដ្ឋ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹក សំណាង ភេទ ប្រុស អាយុ ៤០ ឆ្នាំ បានជួលឱ្យឈ្មោះ វុធ សាវើយ ភេទ ស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុង បាត់ដំបង ដាក់លក់ខោអាវ។

សម្ភារៈខូចខាត ផ្ទះចំនួន០២ខ្នង​៖
១-ផ្ទះថ្មកម្ពស់ ០១ ជាន់ ទំហំ ០៤ម៉ែត្រ × ២០ម៉ែត្រ
-ខោអាវចម្រុះ ( ឆេះទាំងអស់ )
-សម្ភារៈ ប្រើប្រាស់ មួយចំនួនទៀត ។
២ -ផ្ទះ ០១ ខ្នង ទំហំ ០៤ម៉ែត្រ × ១២ម៉ែត្រ ( ផ្ទះទាម )ជញ្ជាំងឥដ្ឋ ដំបូលស័ង្កសី (ខូចខាតប្រមាណ ៣០ ភាគរយ )
– សម្ភារៈខូចខាតគិតជាប្រាក់ ប្រមាណជាង២៥ ,០០០ ដុល្លារ ។

មូលហេតុ៖ កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡេីយ។

ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តអគ្គិភ័យចំនួន០៣គ្រឿង ដើម្បីជួយពន្លត់ ដោយមានការចូលរួម សហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផង ទើបគ្រប់គ្រងស្ថានការណ៍មិនឱ្យបង្ករាល ដាលដល់លំនៅដ្ឋានជិតខាងនោះទៀត៕

មតិយោបល់