នារីវ័យ ២១ ឆ្នាំម្នាក់មានការសប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលដែលការវះកាត់ពន្លូតជើងរបស់នាងដែលខ្លីម្ខាងទទួលបានជោគជ័យ។ Xu Juan វ័យ ២១ ឆ្នាំរស់នៅក្នុងប្រទេសចិន បានឆ្លងមេរោគនៅក្នុងឆ្អឹងដែលធ្វើឲ្យជើងរបស់នាងម្ខាងទៀតមិនអាចរីកលូតលាស់ដូចធម្មតា។ ដោយសារតែការផ្តល់សេវាកម្មផ្នែកវេជ្ជសាស្ត្រនៅក្នុងស្រុករបស់នាងពុំមានភាពជឿនលឿន ទើបមិនអាចព្យាបាលជើងឆ្វេងរបស់នាងបាន។ ចាប់តាំងពីពេលនោះមកឪពុកម្តាយរបស់នាងបានសន្សំលុយរហូត សម្រាប់ចំណាយលើការវះកាត់ខណៈពេលដែលនាងមានការឈឺចាប់ខ្លាំង។ ទីបំផុតនាងមានការសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលក្រុមគ្រូពេទ្យធ្វើការវះកាត់ពន្លូតជើងរបស់នាងប្រវែង ៩ អ៊ីញប្រហែល ០,២២ ម៉ែត្រ បានដោយជោគជ័យ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់