ផ្ទះ ព័ត៌មានជាតិ រថយន្ត២គ្រឿងព...

រថយន្ត២គ្រឿងពន្លះគ្នានៅខេត្តស្ទឹងត្រែងបណ្តាលឲ្យរបួសធ្ងន់ស្រាលជាច្រើនអ្នក

0

ស្តឹងត្រែង: ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេ ខ៤៨១/៤៨២ លើផ្លូវ ជាតិលេខ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត
អ្នកបើកបររថយន្តឈ្មោះជិម ឆៃ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបបើកបររថយន្តមានទីលំនៅភូមិបឹងដូន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បើកបររថយន្តម៉ាកកូរេពាក់ស្លាកលេខព្រះវិហារ 3A- 0144ពណ៍សទិសដៅជើងទៅត្បូង បានបុកជាមួយរថយន្តម៉ា កRX300ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2 S2188 ទិសដៅពីត្បូងទៅជើង អ្នកបើកបររថយន្ត ឈ្មោះ ញ៉ែម កិន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ មានទីលំនៅភូមិត្បែងមានជយ័ ឃុំត្បែងមានជយ័ ស្រុកឆែប ខេត្តព្រះវិហារ
+ការគ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្ស
+រងរបួសធ្ងន់០៤នាក់ ប្រុស
+រងរបួសស្រាល០៣នាក់ស្រី០១នាក់
+រថយន្តខូចធ្ងន់០២គ្រឿង
+មូលហេតុ មិនប្រកាន់ស្តាំ
-ចំពោះករណីគ្រោះថ្នាក់ចរាចរខាងលើនេះការិយាលយ័ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការវាស់វែងនិងយកវត្ថុតាងទាំងអស់ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការទៅតាមនិតិវិធី៕

 

 

 

មតិយោបល់