ភ្នំពេញៈ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយផ្ទូវរថភ្លើង ភូមិ ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយលោក សុខ ពេញវុទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងបាញ់ត្រីខុសច្បាប់ខាងលើ ។
ជាលទ្ធផល សមត្ថកិច្ចធ្វើការ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងកៅអីចំនួន៧ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការវាយកម្ទេចចោល៕
មតិយោបល់