ផ្ទះ ព័ត៌មានជាតិ បុរសកសិករម្នា...

បុរសកសិករម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ជីវិត

0

ព្រះវិហារ: កាលពីវេលាម៉ោង ៨ និង ៥០នាទីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង១លើក នៅចំណុចមុខផ្ទះហេងរស្មី ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះចាន់ វាសនា ភេទប្រុសអាយុ ៤២ ឆ្នាំមុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ បានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមកែច្នៃ គ្មានផ្លាកលេខ គា្មនមួកសុវត្តិភាព ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុ បានដួលម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់មួយរំពេចតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទំតាំងខាងលើ ដើម្បីត្រួតពិនិត្យ រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង យកទៅរក្សាទុក។

មូលហេតុ៖ បណ្ដាលមកពីបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់