ភ្នំពេញៈ នៅវេលាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីក្មេងប្រុសស្រី ២នាក់បងប្អូនបង្កើត ចុះហែលទឹកលេង បណ្ដាលឲ្យលង់ស្លាប់ ស្ថិតត្រង់ចំណុចរណ្ដៅដីបឹងទំពុន ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ៖
១/ឈៀន រ៉ូស្សា ភេទស្រីអាយុ ១២ឆ្នាំ។
២/ឈៀន ដេវីត ភេទប្រុស អាយុ ៨ឆ្នាំ។
ទាំង ២នាក់មានមុខរបរ ជាសិស្ស ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើតនៅខេត្តកំពង់ធំ មានម្ដាយជាស្ត្រីមេម៉ាយ ប្រកបរបរ ដើររើសអេតចាយ ចិញ្ចឹមកូន ៣នាក់ បានលែងលះប្ដីអស់រយៈពេល ៣ឆ្នាំមកហើយ។
មូលហេតុ៖ ជនរងគ្រោះហក់ចុះទឹកទាំងខ្លួនមិនចេះហែល។
ក្រោយពីកើតហេតុសពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅវត្តសន្សំកុសល ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់