ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ស្ថិតត្រង់ចំណុចភូមិទួលសុភី ឃុំព្រះស្រែ ស្រុកឧដុង្គ។

ជនសង្ស័យទី១-ឈ្មោះ ហេង រតន: ហៅ អុយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែ ស្រុកឧដុង្គ, ទី២-ឈ្មោះ ដាន់ ស្រីទីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិឆ្កែលុង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

វត្ថុតាងដកហូត: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់ (១១តូច, ១មធ្យម និង១ធំ) និងទូរស័ព្ទដៃ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់