សៀមរាបៈ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីរថយន្តដឹកជ្រូកក្រឡាប់ ស្ថិតត្រង់ចំណុច ស្ពានអូរប្រេងគង់ ភូមិអូរំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
អ្នកបើកបរឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បើករថយន្តយីឌុប ពណ៌សខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7152 ដឹកសត្វជ្រូកចំនួន ៣០០ក្បាល មានទិសដៅពីខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប។
មូលហេតុ៖ បង្កឡើងដោយខ្លួនឯង បើកលឿនត្រង់ផ្លូវកោង បណ្ដាលឲ្យងាប់សត្វជ្រូក៕
មតិយោបល់