ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនាមោនស្ថានទម្ងន់ទោស

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួនលេខ40 /2020 ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តព្រៃវែង ចេញដោយលោក ស សំណាង ចៅក្រមស៊ើបសួរ បានចាប់ខ្លួនជនត្រូវចោទឈ្មោះ ខៀវ ចិន្តា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ពីបទហិង្សាដោយចេតនាមោនស្ថានទម្ងន់ទោស។ បច្ចុប្បន្នសមត្ថកិច្ចរៀបចំបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបន្តនីតិវិធី ៕

មតិយោបល់