ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកអេតចាយ ១គ្រឿង ក្រឡាប់ទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីរថយន្តកូរ៉េដឹកអេតចាយ ១គ្រឿង បង្កដោយខ្លួនឯង ដែលបើកដល់ចំណុចផ្លូវបំបែក និងកន្លែងដែលកំពុងធ្វើផ្លូវចេញពីភូមិឆ្លងទៅផ្លូវជាតិលេខ៣ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ កែងនិងផ្លូវច្រកចូលសាលាសុវណ្ណភូមិ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ត កូរ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-1330 ដែលដឹកសម្ភារ:អេតចាយពេញទាំងទ្រុងរថយន្ត បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចេញពីផ្លូវបេតុងក្នុងភូមិឡើងទៅផ្លូវជាតិលេខ៣ រហូតមកដល់ចំណុចកើតហេតុដោយសារផ្លូវកំពុងតែស្ថាបនាម្ខាងខ្ពស់ម្ខាងទាប ដោយទម្ងន់ផ្ទុកលើសចំណុះ បណ្តាលឲ្យផ្អៀងកង់ក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងដោយឃើញថា ពុំមានប៉ះពាល់ដលើទ្រព្យសម្បត្តិរដ្ឋ និងសារធារណ: ទើបឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់