បាត់ដំបងៈ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង០៥នាទីព្រឹក ត្រង់ចំណុចក្រុមទី១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន ១៣ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន ៨ខ្នង ឆេះរោល (ស្រាល) ចំនួន ៥ខ្នង ។
+បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ៣គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកសង្កែចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកថ្មគោលចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកបាណន់ចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុកឯកភ្នំចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គិភ័យស្រុករតនមណ្ឌលចំនួន ០១គ្រឿង
– ពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ
- មូលហេតុ៖ កំពុងតែបន្តការ ស្រាវជ្រាវ ៕

មតិយោបល់