ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាម្នាក់ ជាប់សង្ស័យនឹងអំពើលួចម៉ូតូសិស្សសាលាចំនួន៤គ្រឿង

ក្រចេះ: មានករណីអំពើចោរកម្មមួយ បង្កឡើងដោយជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចម៉ូតូ អស់ចំនួន៤គ្រឿង របស់សិស្សសាលាចេញពីផ្ទះរៀនគួរ មួយកន្លែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ករណីនេះដែរ នគរបាល បានសន្និដ្ឋានថា ជនសង្ស័យ បានធ្វើសកម្មភាព លួចប្រមូលយកម៉ូតូទាំងនោះ ដោយជម្លៀសដឹកតាមរថយន្ត១គ្រឿង។

ក្រោយពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញារួច នៅយប់ថ្ងៃដដែល នគរបាលស្រុកស្នួល បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនិងរថយន្តសាំយ៉ុងមួយគ្រឿង នៅចំណុចភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ក្រោយសង្ស័យថា មានជាប់ពាក់ព័ន្ធ និងករណីអំពើចោរកម្ម។

ជនសង្ស័យឈ្មោះ ណាង ភារី ហៅទី អាយុ២២ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល ត្រូវបាននាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ៕

មតិយោបល់