ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺសរសៃប្រសាទ ដើរធ្លាក់ទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃអង្គរ០៥កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទីព្រឹក ចំណុច ភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១នាក់។

-ជនរងគ្រោះឈ្មោះ វ៉ត់ សាយ ភេទប្រុស អាយុ ៣៥ឆ្នាំ (បាត់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១)។

+មូលហេតុ៖ ដើរធ្លាក់ទឹកស្ទឹងបណ្តាលឱ្យលង់ស្លាប់(ជនរងគ្រោះមានជំងឺសរសៃប្រសាទ)។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់