កណ្តាលៈ យោងតាមផក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ជនសង្ស័យមានឈ្មោះ មីន ឆេងលី ភេទស្រី អាយុ១៨ឆ្នាំមុខរបរ រត់តុតាមហាង ។ បច្ចុប្បន្នៅស្នាក់នៅក្នុងហាងពន្លឺពេជ្រ ក្នុងភូមិព្រែករុន ឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី នៅចំណុច ចំការស្វាយភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍រការខ្ពស់ បន្ទាប់ពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុមានការចែកចាយ និងជួញដូរ ថ្នាំញៀន កម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យ កំពុងតែរត់គេចខ្លួនក៏ឃាត់ខ្លួនសួរនាំរកឃើងថ្នាំញៀនចំនួន១២កញ្ចប់ដែលជនសង្ស័យដាក់ក្នុងការបូប ទើបធ្វើការឃាត់ខ្លួនតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជានៅក្នុងការបូបរបស់ខ្លួនពិតប្រាកដមែន ដែលជនសង្ស័យម្នាក់ទៀតទុកក្នុងការបូបរបស់ខ្លួន (គេចខ្លួន)។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាង កម្លាំងបានបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់