ព័ត៌មានជាតិ

ខេត្ត​ស្វាយរៀង​មាន​គ្រោះ​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​អស់​៦​ខ្នង​ សង្ស័យ​ផ្តើមចេញពីការ​​ដុតខ្លួន​ធ្វើអត្តឃាត​

មាន​ភ្លើង​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​អស់​៦​ខ្នង​សង្សយ័ថា កូនប្រុស​អ្នកលក់​ឈើ​អា​ម្នាក់​ចាក់​សាំង​ធ្វើអត្តឃាដ​ខ្លួនឯង​មូលហេតុ​សុំ​ប្រាក់​ពី​ម្តាយ​១០០​ដុល្លា​មិន​បាន​។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ទី​២២​តុលា​២០១៤​នៅ​ភូមិ​ស្រះ​វង្ស​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​ខាងកើត​បេនឡាន​ចម្ងាយ​១២០​ម៉ែត្រ​។ បើ​តាម​អ្នកឃើញ​ហេតុ​ការឆេះ​ផ្ទះ​ដំបូង​ឲ្យដឹងថា​គេ​ឃើញ​អណ្តាត​ភ្លើង​ឆាបឆេះ​ចំ​កណ្តាល​ផ្ទះ​របស់​ឈ្មោះ​ឈិន​ពៅ​អាយុ​៥៩​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​សូ​ស៊ី​ហួន​អាយុ​៥៤​ឆ្នាំ​ម្ចាស់​ដេប៉ូ​លក់​ឈើ​អា​នៅ​ភូមិ​កើតហេតុ​ខាងលើ ជុំ​ហ៊ាន​ដំបូង​គេ​ដាក់​ការសង្ស័យថា​ឈ្មោះ ឈិន លំ​ពង្ស​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​បួន​នៃ​សកលវិទ្យា​លយ័​ស្វាយរៀង​ចាក់​សាំង​ដុត​ខ្លួន​ធ្វើ​អត្តឃាត​ដោយ​មុនពេល​ល​កើតហេតុ​ជនសង្ស័យ​ទូរស័ព្ទ​ឈ្លោះ​ជាមួយ​ម្តាយ សុំ​ប្រាក់​ពី​ម្តាយ​១០០​ដុល្លា​ម្តាយ​មិនឲ្យ ម្យ៉ាង​ង​ម្តាយ​និង​ឪពុក​មិន​នៅ​ផ្ទះ​ទៅ​លេង​ស្រុក​នៅ​ផ្សារ​កំពង់​ចក​ភូមិ​កំពង់​ចក​
ស្រុក​រំដួល​។ ទើប​ជនសង្ស័យ​ខឹង​យក​សាំង​ចាក់​ស្រោច​លើ​ខ្លួន​ដុត​ធ្វើអត្តឃាត​ក៏ប៉ុន្តែ​លោក​អធិការ​នគ​បាល​ក្រុង​ស្វាយរៀង​មានប្រសាសន៍ថា​នេះ​ពុំ​ទាន់​ពិត​អាច​យកជាការ​បាន​ឡើយ​វ​វា​គ្រាន់តែ​ពាក្យ​និយាយ​ស្មាន​និង​ជា​ការដាក់​ការសង្ស័យ​ប៉ុណ្ណោះ​ការពិត​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ ជុំ​ហ៊ាន​ដំបូង​សត្ថកិច្ច​សង្ស័យ​ទុស្សេ​ខ្សែភ្លើង​អគ្គីសនី​និង​កំពុង​រក​អ្នក​ចូល​យក​ជន​សង្សយ័​ចេញពី​ក្នុង​ភ្លើង​រួច​ហៅ​រថយន្ត​ដឹកយក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​តើ​ចាក់​សាំង​ដុត​ខ្លួន​ឬ​ត្រូវ​ភ្លើង​ឆេះ​ពេល​ចូល​ទៅ​យក​របស់របរ​ក្នុងផ្ទះ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ឈិន លំ​ពង្ស​បាន​និយាយថា​មុនពេល​កើតហេតុ​វេលា​ម៉ោង​២ រសៀល​រូបគេ​មកពីរ​ដើរលេង​បាន​ចូល​ផ្ទះរ​កបាយ​ញ៉ាំ​ក៏​ប៉ុន្តែ​ម្តាយ​ឪពុក​និង​បងប្អូន​មិន​នៅផ្ទះ​រូបគេ​ក៏​ចូល​ទៅ​ផ្ទះបាយ​បង្កាត់​ភ្លើងចង្ក្រាន​កំដៅ​ម្ហូប​ញ៉ាំ​បាយ​។​ពេល​បង្កាត់ភ្លើង​អុស​មិន​ឆេះ​ក៏​យក​អាវ​ចាស់​ជ្រលក់​ប្រេង​បង្កាត់ភ្លើង​ឆេះ​កំដៅ​ម្ហូប​រួច​ញ៉ាំ​បាយ​បន្ទាប់មក​ក៏​ទូរស័ព្ទ​ទៅ​សុំ​លុយ​ម្តាយ​១០០​ដុល្លា​ម្តាយ​និយាយ​តប​តាម​ទូរស័ព្ទ​មក​វិញ​ថា​មិន​ឲ្យ​ក៏​មាន​ជម្លោះ​ម្តាយ​និង​កូន​តាម​ទូរ​សព្ទ​។ ក្រោយមក​ម៉ោង​ប្រមាណ​ជា​បួន​រសៀល​ស្រាប់តែ​ធំក្លិន​ឆ្ងៀ​ម​ក្បែរ​ក្រោយ​ទូរទស្សន៍​ស្រាប់​ឃើញ​មាន​ភ្លើង​ឆេះ​ផ្ទះ​តែម្តង រូប​គេ​គិត​ថា​គឺ​ឆេះ​មក​ពី​ភ្លើងចង្ក្រាន​ខ្លួន​មិន​បាន​ពន្លត់​ពេល​ឡើង​ទៅ​មើល​ភ្លើងចង្ក្រាន​គឺ​មិន​ឃើញ​មាន​ភ្លើង​ឆេះ​
ទើប​គិតថា​ឆេះ​ដោយ​ទុស្សេ​ចរន្ត​ខ្សែភ្លើង​អគ្គីសនី រូបគេ​បាន​រត់​ចូល​ទៅ​យក​បំពង់​ពន្លត់​អគ្គីសនី​ក្នុង​បន្ទប់​ក៏​ត្រូវ​អណ្តាតភ្លើង​ ឆាបឆេះ​ពេញ​ដងខ្លួន​ដៃជើង​ក្បាល​សក់​ពង​រលួយ​ទាំងមូល​ខ្លួន​រូបគេ​ខំ​រត់​ចេញមកក្រៅ​ឲ្យ​អ្នកជិតខាង​ជួយ​និង​ហៅ​ឡាន​ពេទ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។ រីឯ​ក្រុម​គ្រួសារ​ជនរងគ្រោះ​៥​គ្រួសារ​ដែល​ត្រូវ​អគ្គី​ភយ័​ឆាបឆេះ​អស់​នោះ​បាន​ដាក់​ការសង្ស័យ​ថា​ជនសង្ស័យ​ចាក់​សាំង​ដុត​ខ្លួន​ធ្វើ​អត្តឃាត​ទើប​បណ្តាល​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​លឿន​មិន​អាច​ពន្លត់​បាន​ហើយ​ភ្លើង​បាន​ឆាបឆេះ​អស់​ផ្ទះ​០២​ខ្នង​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប​មាន​រថយន្ត​អគ្គីភ័យ​ស្នងការ​នគរបាល​ខេត្ត​ចំនួន​មួយ​គ្រឿង​មក​ដល់​ពន្លត់​ក៏ប៉ុន្តែ​មិន​រលត់​រហូតដល់​ជាង​មួយ​ម៉ោង​(​គឺ​ម៉ោង​៤​និង​៣០​នាទី​)​ទើប​រថយន្ត​ពន្លត់​អគ្គីភ័យ​នគ​បាល​ក្រុង​បាវិត​មក​ដល់​ភ្លើង​បាន​ឆាបឆេះ​អស់​៤​ខ្នង​ទៀត​សរុប​០៦​ខ្នង​ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ដោយ​មាន​ការជួយ​អន្តរាគមន៍​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី​កឹងឃ​ន​ស្នងកា​រនគបាលខេត្ត​មន្ត្រីនគបាល​ខេត្ត​ក្រុង​លោក​ឧត្តមសេនី​យ៍​ត្រី សាន​ប៊ុន​ថា​ន​
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មន្ត្រី​ក្រោម​ឱ​វា​ឌ​លោក​ឧត្តមសេនីយ៍ត្រី​ប៉ែន​សារ៉ុន​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិ​ករង​ខេត្ត​ស្វាយរៀង​និង​នាយ​ទា​ហ៊ាន​ពល​ទា​ហ៊ាន​ប្រជាពលរដ្ឋ​បាន​មក​ជួយ​ដងទឹក​និង​ទាញ​ទុយ​យោ​ទឹក​ជះ​បាញ់​ពន្លត់​និង​ជួយ​រំដោះ​យក​ទ្រព្យសម្បត្តិ​ម៉ូតូ​កង់​គ្រែ​ពូក​សំលៀក​បំពាក់​បាន​មួយចំនួនធំ​នឹង​ជួយ​យម​កាម​ទ្រព្យសម្បត្តិ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​រំដោះ​បាន​ចេញពី​អណ្តាតភ្លើង​ហើយ​ដល់​ម៉ោង​៥ និង ០០​ល្ងាច​ក៏មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ដែរ​ក៏​ប៉ុន្តែ​អណ្តាតភ្លើង​នៅ​តែ​បន្ត​ឆាបឆេះ​រហូតដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ទើប​ពន្លត់​រលត់​ហើយ​ម៉ោង​៨ និង ០០​យប់​ចាប់ផ្តើម​ភ្លៀង​រហូត​ធ្វើឲ្យ​គ្រួសារ​ជនរងគ្រោះ​៦​គ្រួសារ​អង្គុយ​ក្រោម​កៅស៊ូរ​តង់​គួ​ឲ្យ​សង្វេគ​ពិសេស​កុមារ​តូច​ភ័យរន្ធត់​ស្រែកយំ​ធ្វើឲ្យ​លោក​ស្នងការ កឹង ឃ​ន​ខ្លោចចិត្ត​ឈ​បញ្ជា​ទាំ​ទឹកមុខ​ក្រៀមក្រំ​និង​មាន​ទឹកភ្នែក​អាណិត​ក្មេង​និង​គ្រួសារ​ជនរងគ្រោះ​ស្រែកយំ​សោកស្តាយ​និង​មាន​រថយន្ត​អគ្គី​ភយ័​មួយ​គ្រឿង​ក្រុង​ស្វាយរៀង​ហើយ​មាន​ការយឺតយ៉ាវ​បន្តិច​ទើប​ភ្លើង​ឆេះ​ខ្លាំង​មិន​អាច​សង្គ្រោះបាន​។ ក្នុង​ហេតុការណ៍​នេះ​បណ្តាលឲ្យ​រងរបួសម​នុស្ស​ម្នាក់ធ្ង​ន​ធ្ង​រ​បញ្ជូនទៅ​ប្រទេស​វៀតណាម​និង​ពីរ​នាក់​ទៀត​ឡើង​បាញ់​ទឹក​លើ​ដំបូលផ្ទះ​ភ្លើង​ឆេះ​បាក់​ធ្លក់​ក្នុង​អណ្តាតភ្លើង​ឆាបឆេះ​ដៃជើង​របួសធ្ងន់​មធ្យម​ត្រូវ​ទៅ​ព្យាបាល​នៅ​ក្លីនិក​ឯកជន​។​ព​ត៌៍មាន​បន្ថែម​នៅ​ថ្ងៃ​ទី​២៣​តុលា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ស្វាយរៀង​បាន​យក​អំណោយ​សង្គ្រោះ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​ថវិកា​ចំនួន​១,៥០០,០០០​រៀល អង្ករ​៥០ kg​កៅ ស៊ូតង់ ១ ឆ្នាំងបាយ​២ ធុង​ទឹក​១ កន្ទេល​ជរ័​១ សា​រ៉ុង​១ ក្រមារ​១​។​ភួយ​១​ក្នុងឱកាស​នោះ​ក៏​មាន​ការចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​លោក​ឧកញ៉ា ម៉ែន វិបុល អភិបាលរង​ខេត្ត​លោក​ស្រី ដួង វណ្ណា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​ព្រមទាំង​អាជ្ញាធរ​ចូលរួម​ជា​ច្រើន​កុះករ​។ បើ​តាម​លោក​អភិបាល​ក្រុង​ស្វាយរៀង​បាន​មានប្រសាសន៍ថា​អគ្គី​ភយ័​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​០៦​ខ្នង​ជា​ផ្ទះ​សង់​អំពី​ឈើ​ខាង​លើ​ថ្ម​ខាង​ក្រោម​ដំបូល​
ប្រក់​សង្ខ័សី​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​០៩​គ្រួសារ​។ ប្រកប​មុខរបរ​លក់​បាយ អ៊ុតសក់​សំអាងការ លក់​ឈើ លក់​ទូរ​សព្ទ​ដៃ ជួសជុល​នាឡិការ ខូចខាត​បើ​គិត​ជា​ទឹកប្រាក់​ជាង​១​លាន​ដុល្លា​។ ហើយ​គ្រាន់តែ​ដេប៉ូ​ឈើ​មួយ​ឈ្មោះ ឈិន ពៅ ខូចខាត​ជាង​៦​សែន​ដុល្លា​។​លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគ​បាល​ខេត្ត​បានឲ្យដឹង​ថា​ករណី​គ្រោះ​អគ្គីភយ័​នេះ​គឺ​បណ្តាល​មក​ពី​ទស្សេ​ខ្សែភ្លើង​ហើយ​ចំពោះ​ពាក្យ​ចចាម​រាមថា​កូនប្រុស​ម្ចាស់​ដេប៉ូ​ឈើ​ចាក់​សាំង​ដុត​ខ្លួន​ធ្វើអត្តឃាត​បណ្តាល​ឲ្យ​ឆាប​ឆេះ​ផ្ទះ​៦​ខ្នង​នោះ​ពុំ​ទាន់​រកឃើញ​ភស្តុតាង​ណា​អាច​ដាក់បន្ទុក​បាន​នៅឡើយ សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​បន្តទៀត​៕​
Fire

មតិយោបល់