សៀមរាបៈ កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីក្មេងសិស្សសាលាម្នាក់ស្លាប់ភ្លាមៗ ក្រោយបង្ហោះកង់ហើយធ្លាក់មកវិញ ត្រង់ចំណុចមុខសាលាអនុវិទ្យាល័យអង្គរធំ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ គើយ ឧត្តម ភេទប្រុស អាយុ ១៥ឆ្នាំ សិស្សថ្នាក់ទី៧ រៀននៅអនុវិទ្យាល័យអង្គរធំ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
មូលហេតុ៖ បង្ហោះកង់ពេលធ្លាក់មកវិញ បណ្ដាលឲ្យបាក់.កស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់