កំពង់ធំៈ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២ និង ២០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១នាក់ ស្ថិតភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍។
ជនរងគ្រោះឈ្មោះ ស្រេន ទីណា ភេទប្រុស អាយុ ២៨ ឆ្នាំ។
មូលហេតុ៖ ជនរងគ្រោះចុះងូតទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់(ជាជនមានសតិមិនគ្រប់គ្រាន់)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនមិនពាក់ព័ន្ធករណីឃាតកម្មឡើយ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់