ព័ត៌មានជាតិ

ម្តាយដុតធូបចោល នាំកូនទៅពេទ្យ ត្រឡប់មកវិញ ត្រូវភ្លើងឆេះផ្ទះអស់

កំពង់ចាម: នៅវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយ បានកើតឡើង បណ្ដាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នងទាំងស្រុង ស្ថិតក្នុងភូមិប៉ប៉្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះឆេះផ្ទះពលរដ្ឋ១ខ្នង មានទំហំ៥x៧ម៉ែត្រ ជាប្រភេទផ្ទះឈើ ដំបូលប្រក់ដែក ម្ចាស់ផ្ទះ ឈ្មោះ ម៉ៅ ប្រពន្ធឈ្មោះ អ៊ាង ។ ករណីនេះប្រជាពលរដ្ឋក្នុងភូមិ បានចូលរួមជួយពន្លត់ តែដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក ។
ចំណែកឯរថយន្តពន្លត់អគ្គិភ័យ ក៏មកមិនទាន់ដែរ ដោយសារនៅទីនោះ ជាភូមិដាច់ស្រយាល ជាប់ព្រំប្រទល់ ស្រុកចម្ការលើ មូលហេតុ៖ បណ្តាលមកពីដុតធូបទុកចោល ហើយម្ចាស់ផ្ទះនាំកូនទៅពេទ្យ ៕

មតិយោបល់