ព័ត៌មានជាតិ

ស្ត្រីម្នាក់ញៀនស្រាខ្លាំងពេកប្តីហាមលែងស្តាប់ ដកសេរ៉ូចេញពីដៃដើរចេញក្រៅរបងមន្ទីរពេទ្យក្រុងប៉ោយប៉ែត ស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ ស្ត្រីម្នាក់ ផឹកស្រាជាប្រចាំច្រើនពេក រហូតកើតជំងឺក្រពះ​ធ្ងន់ធ្ងរ ក្រិន​ថ្លើម និង​ទាច​ទឹក ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេ្យ៣ដងមកហើយ លុះចុងក្រោយមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្រាប់តែស្ត្រីរូបនោះបានផ្តាច់សេរ៉ូមចេញពីដៃ ហើយដើរចេញមកក្រៅរបងមន្ទីរពេទ្យ អកុសល្យបានដួលស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងជាប់នឹងរបងមន្ទីរពេទ្យតែម្តង កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ។

សពស្ត្រីខាងលើមាន​ឈ្មោះ ឆេ​ង ដួង អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ មានប្តីប្រកបមុខរបរជាងដែក។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុពិនិត្យសាកសពបានឲ្យដឹងថា ពិតជាស្លាប់ដោយសារអាការៈជំងឺដោយខ្លួន​ឯងពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់